មតិស្វាគមន៍របស់ឯកឧត្តមនាយកវិទ្យាស្ថាន
ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាដំណើរការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយសិក្សាទ្រឹស្តីតិចតែអនុវត្តច្រើន ពោរពេញដោយ ភាពថ្នឹកស្ទាត់ជំនាញ ស្វាហាប់សមត្តភាពវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការបង្កើត ផលិតនិងការគ្រប់គ្រង ផលិតនូវផលិតផលប្រកបដោយគុណភាភាពនិងប្រសិទ្ធភាពខ្ពស់ ។ ដូចនេះការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកទេសគឺជាផ្នែគមួយយ៉ាងសំខាន់ណាស់ ដើម្បីគាំទ្រដល់ដំណើរការសង្វាក់ផលិតកម្មរបស់រោងចក្រ សហគ្រាស គ្រឹះស្តាន ការដ្ឋានសាងសង់ ។ល។ ក្នុងការរួមចំណែក ការអភិវឌ្ឍន៍ មានការរីកចំរើន និងធ្វើអោយមានកំនើននូវសេដ្ឋកិច្ចជាតិ ។ ក្នុងបរិបទទំនើបកម្មនៃបច្ចេកវិទ្យាដែលមានការរីកចំរើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយឡែកការ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅតាមសាលាហាក់បីដូចជាមានការយឺតយ៉ាវតាមមិនទាន់នូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗពោលគឺការបណ្តុះបណ្តាល តាមកម្មវិធី និងមូលដ្ឋានសម្ភារៈឧបករណ៍ចាស់ ដែលមិនទាន់ឆ្លើយតបនឹងសេចក្តីត្រូវការរបស់រោងចក្រសហគ្រាសនៅឡើយដែលជាហេតុធ្វើអោយមាន ការខ្វះខាតកម្លាំងពលកម្ម ប្រភេទខាងលើនេះយ៉ាងច្រើន ។
ដូចនេះដើម្បីអោយមាន ការបំពេញសេចក្តីត្រូវការនិងការកង្វះខាត ឬការបំពេញបន្ថែមអោយគ្នាទៅវិញទៅមកសាលានិងរោងចក្រសហគ្រាស គប្បីធ្វើសហប្រតិបត្តិការគ្នា ដើម្បីទទួលបាននូវផលប្រយោជន៍រៀងៗខ្លួនដោយសាលាជាអ្នកផ្តល់ ឬផ្គត់ផ្គង់កំលាំងពលកម្មចំណែករោងចក្រសហគ្រាស ជាអ្នកត្រូវការពោលគឺសាលាត្រូវធ្វើការស្វែងយល់ពីសេចក្តីត្រូវការ របស់រោងចក្រ សហគ្រាសឬទីផ្សារពលកម្ម សាលាអាចបញ្ជូនសិស្សត្រូវទៅធ្វើ កម្មសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដោយធ្វើការកែលំអជាប្រចាំនូវកម្មវិធីសិក្សា និងខ្លឹមសារមេរៀន ព្រមទាំងការប្រើមូលដ្ខាន សម្ភារៈ ឧបករណ៍ទំនើបៗ ដែលបាននិងកំពុងប្រើប្រាស់សព្វថ្ងៃនែះ ដូចនេះសាលាត្រូវធ្វើការបណ្តុះបណ្តាលទៅតាមស្ថង់ដារ និងសេចក្តីត្រូវការរបស់រោងចក្រ សហគ្រាស ឬឆ្លើយតបទៅនឹងទីផ្សារការងារ ។ ម្យ៉ាងវិញទៀតនិស្សិតដែលទទួលបានការបណ្តុះបណ្តាលពីសាលាតាមកម្មវិធីនិងស្តង់ដារនៅពេលនោះ និស្សិតដែលបាន បញ្ចប់ការសិក្សាពីសាលានឹងទទួលបានគុណភាព និងសមត្ថភាពខ្ពស់ហើយមានឳកាឱកាសទទួលបាន ការងារនៅតាមរោងចក្រ សហគ្រាសពេលនោះរោងចក្រសហគ្រាស នឺងលែងមានបញ្ហាពីកង្វះខាតឬគ្មានកំលាំងពលកម្មទៀតហើយ ។ ក្នុងនាមអ្នកការផ្តល់បណ្តុះបណ្តាល ត្រូវគិតផ្តោតសំខាន់លើគុណភាព និងប្រសិទ្ធភាពខ្ពស់ហើយអាចឆ្លើយតប ទៅនឹងទីផ្សារការងារព្រមទាំងមាន កិច្ចសហប្រតិបត្តិការគ្នា ជាប្រចាំជាមួយរោងចក្រសហគ្រាស ។
ប្រវត្តវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
វិទ្យាស្ថានបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយមានឈ្មោះថាមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈក្របខ័ណ្ឌបច្ចេកទេសនៃសាកលវិទ្យាល័យប្រជារាស្រ្ត ។
ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩២ វិទ្យាស្ថានមានឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ មិត្តភាពកម្ពុជាសូវៀត ។
ក្រោយឆ្នាំ ១៩៩២ វិទ្យាស្ថាន បានប្តូរឈ្មោះជាមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈព្រះកុសុមៈ ។
ត្រូវបានតំឡើងជា វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈតាមអនុក្រឹត្យលេខ ១០ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០០១ ។
ទស្សនៈវិស្ស័យ
បេសកកម្ម
កម្រិតតម្លៃ
ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេស និងពាណិជ្ជសាស្រ្ត របស់វិទ្យាស្ថាន ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន នៃតម្រូវការពី វិស័យឧស្សាហកម្ម និងសេវាកម្ម ។អភិវឌ្ឍបច្ចេកវិទ្យា និងពាណិជ្ជសាស្រ្ត ដើម្បីអោយនិស្សិត ក្លាយខ្លួនជាអ្នកវិស្វករផង និងជាអ្នកសហគ្រិនផង ។
មានការកែលំអជាប្រចាំនូវមុខជំនាញសំខាន់ៗ ដែលបាន និងកំពុងអនុវត្តន៍ លើទីផ្សារការងារ ។
ផ្តល់ការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើស្តង់ដារ សមត្ថភាព ដែលឆ្លើយតប ទៅនឹងទីផ្សារពលកម្ម ក្នុងតំបន់ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។
ទិសដៅអនាគត
អភិវឌ្ឍន៍ និងពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារ ពលកម្មជាតិ និងអន្តរជាតិ ។
ពង្រឹង និងពង្រីក កិច្ចសហប្រិតបត្តិការណ៍ អន្តរជាតិ ដើម្បីធ្វើការ ផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ទាំងបច្ចេកទេស និងកម្មវិធីសិក្សា ព្រមទាំងបង្កើនសមត្ថភាព គ្រូបង្រៀន ។
បង្កើនទំនាក់ទំនង រកដៃគូរជាសហគ្រាស ក្រុមហ៊ុន ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីផ្តល់ការងារដល់និស្សិត ។
គុណភាព និងការសិក្សា
និស្សិតរាប់ពាន់អ្នកដែលបានបញ្ចប់ការសិក្សា ក្នុងមួយឆ្នាំៗ ពោរពេញដោយគុណភាព និងសមត្ថភាព ហើយនិស្សិតអាច រកការងារធ្វើរហូតដល់ ៨៥% ។
មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ ខាងកើត សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ |
លេខទូរស័ព្ទផ្នែកផ្តល់ព័ត៌មាន ៖ ០១២ ៨២៦ ៤០៤ , ០១១ ៧៦០ ០០០ , ០១២ ៦៥៥ ៦៤៤ , ០១៦ ៥២៨ ៨០០ |
Email: ppi@ppiedu.com |
Website: www.ppiedu.com |
វេនព្រឹក ៖ ម៉ោង ៧ : ០០ ដល់ ១២ : ០០ |
វេនរសៀល ៖ ម៉ោង ១ : ៣០ ដល់ ៥ : ០០ |
វេនយប់ ៖ ម៉ោង ៥ : ៣០ ដល់ ៨ : ៣០ |
វេនថ្ងៃសៅរ៍-អាទិត្យ ៖ សិក្សាពេលព្រឹក និងថ្ងៃ |
ការចុះកម្មសិក្សារបស់និស្សិត មហាវិទ្យាល័យសំណង់ស៊ីវិល |
ព័ត៌មានអំពីការសិក្សា |
សេចក្តីជូនដំណឹង! ផ្តល់អាហារូបករណ៍ 100% |
កិច្ចប្រជុំស្តីពីកិច្ចការរបស់វិទ្យាស្ថាន |
ដំណឹងជ្រើសរើសបុគ្គលិក job announcement |
Preah kossomak Polytechnic On Social